បន្តិចទៀតនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសំណេះសំណាល និងហូបបាយជាមួយអ្នកធាក់ស៊ីក្លូជាង ៣០០នាក់ នៅកោះពេជ្រ
បន្តិចទៀតនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសំណេះសំណាល និងហូបបាយជាមួយអ្នកធាក់ស៊ីក្លូជាង ៣០០នាក់ នៅកោះពេជ្រ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់។ ពិធីសំណេះសំណេះសំណាល និងពិសារអាហារជុំគ្នានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៨នេះ ឆ្លើយតបនឹងទុក្ខលំបាក ក៏ដូចជាការខ្វះខាតក្នុងជីវភា ពរបស់បងប្អូនអ្នកធាក់ស៊ីក្លូនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យអ្នកធាក់ស៊ីក្លូទាំងអស់ អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនោះឡើយ។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បានសម្រេចបង្កើតមូលនិធិមួយបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់អាជីពរបស់អ្នកធាក់ស៊ីក្លូ។ មូលនិធិទ្រទ្រង់អាជីពរបស់អ្នកធាក់ស៊ីក្លូនេះ នឹងត្រូវប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១៣ ខែមករានេះតែម្តង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ថវិកាផ្ទាល់ខ្លួនដំណាក់កាលដំបូងក្នុងមូលនិធិនេះប្រមាន ១០០លានរៀល ហើយសម្តេចនឹងបន្ថែមជារៀងរាល់ខែប្រ